ភ្នំពេញ៖ អតីតមេដឹកនាំបក្សប្រឆាំង ទណ្ឌិត សម រង្ស៊ី និងប្រពន្ធ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកៅហៅឱ្យចូលខ្លួនមកកាន់តុលាការ ដើម្បីដោះស្រាយពាក់ព័ន្ធនឹងបណ្តឹងរបស់ឈ្មោះ អ៊ុំ វីរៈរដ្ឋ ដែលប្តឹងរឿងជំពាក់ប្រាក់ថ្លៃសាងសង់ផ្ទះ ដែលនៅសល់ប្រមាណ ១ម៉ឺន ៣ពាន់ដុល្លារ នៅមិនទាន់ទូទាត់។
លោកស្រី យី សុខវួច ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញដីកាកោះហៅ ទណ្ឌិត សម រង្ស៉ី អតីតប្រធានគណបក្ស សម រង្ស៊ី និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ និង ភរិយា លោកស្រី ជូឡុង សូមួរ៉ា ឱ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅបន្ទប់ “វ” ជាន់ទី៣ នៅម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះជាកំណត់។ ដីកាកោះហៅរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចំពោះចុងចម្លើយមានលោក សម រង្ស៊ី និងភរិយានេះ គឺនិតិវិធីត្រៀមសម្រាប់ការទាញហេតុផល។
ដំណើររឿងនេះ ដើមបណ្តឹងឈ្មោះ អ៊ុំ វីរៈរដ្ឋ បានប្តឹងសុំសាលក្រមទាមទារប្រាក់។ ចំពោះទណ្ឌកម្មជាអាទិ៍ក្នុងករណីដែលមិនបង្ហាញខ្លួនដោយគ្មានមូលហេតុត្រឹមត្រូវ មានដូចតទៅ៖ «បើដើមចោទមិនបានបង្ហាញខ្លួននៅកាលបរិច្ឆេទលើកទី១ នៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលទេ តុលាការត្រូវច្រានចោលការទាមទាររបស់ដើមចោទ ដោយសាលក្រមកំបាំងមុខតា មមាត្រា ២០០ នៃក្រមនីតិវិធីរដ្ឋប្បវេណី»។
«បើចុងចម្លើយមិនបានបង្ហាញខ្លួននៅកាលបរិច្ឆេទលើកទី១ នៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលទេ តុលាការត្រូវបញ្ឈប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលភ្លាមៗ ហើយកំណត់នូវកាលបរិច្ឆេទលើកទី១ នៃការទាញហេតុផលដោយផ្ទាល់មាត់ តាមមាត្រា ២០១ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី»។ នេះបើតាមការបញ្ជាក់ក្នុងដីការបស់តុលាការ៕