2024-11-07 03:11
14

មណ្ឌលគិរី ៖ បុរសជនជាតិភាគតិចម្នាក់ តរាយខ្សែភ្លើងធ្វើជាអន្ទាក់ ទាក់ចាប់សត្វព្រៃដែលច្បាប់ហាមឃាត់ ភ្លាត់ស្នៀតបែជាជាន់ប៉ះខ្លួនឯង បណ្តាលឱ្យឆក់ស្លាប់ ទម្រាំបងប្អូន អ្នកភូមិដឹង បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាទៀបភ្លឺ ថ្ងៃទី០៦ ឈានចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងព្រៃ ភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា សពបុរសរងគ្រោះមានឈ្មោះ ណ្អើក តូន អាយុ៣៩ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ នៅវេលាទៀបភ្លឺថ្ងៃទី០៦ ឈានចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះបានចូលព្រៃ ទៅរកមើលអន្ទាក់អគ្គិសនី តរាយដោយខ្សែភ្លើង ដើម្បីទាក់ចាប់សត្វព្រៃ តែដោយធ្វេសប្រហែស ដើរទាក់ខ្សែភ្លើង បណ្តាលឱ្យឆក់ស្លាប់ខ្លួនឯង ផ្អើលពលរដ្ឋ អ្នកស្រុក សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ។

គួរឲដឹងដែរថា កន្លងមកអាជ្ញាធរ សមត្ថកិច្ច តែងតែអំពាវនាវ និងអប់រំផ្សព្វផ្សាយផងដែរ ដល់បងប្អូនបបាញ់ ប្រមាញ់ ចាប់សត្វព្រៃ ជាបទល្មើសមួយ ដែលច្បាប់ហាមឃាត់ ចូរយើងរួមគ្នា ថែរក្សា ការពារសត្វព្រៃ ដែលជាប្រយោជន៍ជាតិ ៕