2024-11-07 04:11
14

ហ្វីលីពីន៖ អង្ករក្រអូបប្រណិតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក ជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤។

សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ ធ្វើឡើងកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយ វិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក ដែលប្រព្រឹត្តនាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។ 

អង្ករក្រអូបប្រណិតកម្ពុជា បានឈ្នះពានរង្វាន់អង្ករប្រណិតផ្តាច់គេលើពិភពលោកនេះ សហព័ន្ធស្រូវអង្ករកម្ពុជា សូមអបអរសាទរដល់ប្រជាកសិករកម្ពុជា ដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ ហើយក៏សូមអរគុណដល់រោងម៉ាស៊ីនកិនស្រូវដែលបានខិតខំសម្រិតសម្រាំង និងកិនកែច្នៃអង្ករបានយ៉ាងល្អ រហូតទទួលបានជ័យជំនះជូនប្រទេសជាតិ។

សូមជជម្រាប់ថា អង្ករម៉ាក «ម្លិះអង្គរ» ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់ អង្ករក្រអូបប្រណិតកម្ពុជា។
តាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា៖ «ការនាំចេញក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៤ កម្ពុជា បាននាំចេញអង្ករចំនួន ៥០៧ ០២៩ តោន គិតជាទឹកប្រាក់បាន ចំនួន ៣៧៦.៦៣ លានដុល្លារសហរដ្ឋអាមេរិក»៕