2023-07-17 05:07
338

 

(កែប) នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែបនិងអាជីវករផ្សារកែបបានលើកឡើងថា បច្ចុប្បន្នកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ន សែន មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។


ដូចគ្នានេះដែរ ខេត្តកែបពីមួយឆ្នាំទៅមួយឆ្នាំបានកែប្រែផ្លាស់ប្តូរមុខមាត់ និងអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សំគាល់ផងដែរ។
អាជីវករទាំងនោះបានអះអាងថានឹងទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនបន្តទៀត ព្រោះចង់ឃើញប្រទេស ក៏ដូចជាខេត្តបន្តការអភិវឌ្ឍន៍កាន់តែខ្លាំង។
ក្រុមអាជីវករផ្សារកែប បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាព សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមល្អប្រសើរ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ដោយឡែកខេត្តកែបក្រោមការដឹកនាំរបស់ឯឧត្តម សោម ពិសិដ្ឋ ប្រធានគណបក្សខេត្ត បានខិតខំផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗ ការអភិវឌ្ឍន៍ប្រព័ន្ធផ្លូវ  ទឹក ភ្លើង មន្ទីរពេទ្យ សាលារៀនជាដើម។
ជាងនេះទៅទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  ខេត្តកែបបានបង្កើតជាកន្លែងកម្សាន្តជាច្រើន សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិឲ្យមកលេងកម្សាន្តកាន់តែច្រើន ជួយជំរុញដល់ពលរដ្ឋប្រកបរបររកស៊ីទទួលទៀតរបស់ប្រជាពលរដ្ឋទូទៅ ធ្វើឲ្យពួកគាត់មានជីវភាពកាន់តែប្រសើរជាលំដាប់ ។
ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ អាជីវករផ្សារកែបបានអះអាងថានឹងទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀត ព្រោះចង់ឃើញប្រទេស ពិសេសខេត្តកែបមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរថែមទៀត។ 
បើយោងតាមការបញ្ជាក់របស់មន្ត្រីរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ២០២៣នេះ  ខេត្តកែបមានគណបក្សនយោបាយឈឈ្មោះចំនួន១០  ហើយខេត្តមានការិយាល័យចំនួន៦៩ការិយាល័យ ពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន២៨ ១៩៨ នាក់ ចំណែកស្ថានភាពឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយមានភាពល្អប្រសើរហូតមកដល់ថ្ងៃទី១៧ ខែកក្កដានេះ។