ភ្នំពេញ៖ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលនៅអន្លង់កាំពី ក្នុងភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ មានសុខភាពល្អប្រសើរ និងស្ថិតក្នុងហ្វូងផ្សោតធំៗ ចំនួន ០២ទៀត។
នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងកិច្ចការអភិរក្សជីវចម្រុះ និងការពារធនធានជលផល ដែលជាធនធានកម្ររបស់ជាតិដ៏មានតម្លៃ។
ខាងលើនេះ គឺជាការសំណេររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេច នាយប់ថ្ងៃទី០៨ ខែវិច្ឆិកានេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤ ផ្សោតទឹកសាបបានកើតសរុបចំនួន ០៩ ក្បាល នាំឱ្យសោតទឹកសាបកម្ពុជាមានសរុបចំនួន ១០៥ ក្បាល នៅក្នុងដែនទឹកទន្លេមេគង្គរបស់យើង»។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឱ្យដឹងថា៖ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ មានសុខភាពល្អប្រសើរ និងស្ថិតក្នុងហ្វូងផ្សោតធំៗ ចំនួន ០២ទៀត។
របាយការណ៍បានបញ្ជាក់ថា៖ «នេះគឺជាកូនផ្សោតទី៩ ដែលបានកើតនៅក្នុងឆ្នាំ២០២៤ ជាអត្រាកំណើតច្រើនពុំធ្លាប់មានទេបើគិតចាប់តាំងពីឆ្នាំ២០២១មក។
នៅឆ្នាំ២០២១ កម្ពុជាមានកូនផ្សោតកើតថ្មី មានចំនួន ០៦ ក្បាល និងផ្សោតស្លាប់ចំនួន ០៩ ក្បាល។ នៅឆ្នាំ២០២២ ផ្សោតកើតថ្មីមានចំនួន ៦ក្បាល និងស្លាប់ទៅវិញចំនួន ១១ ក្បាល។
ចំណែកឆ្នាំ២០២៣ មានផ្សោតកើតចំនួន ០៨ ក្បាល និងស្លាប់ចំនួន ០៥ ក្បាល និងនៅឆ្នាំ២០២៤ គិតត្រឹមដើមខែវិច្ឆិកា ផ្សោតកើតមានចំនួន ០៩ ក្បាល និងស្លាប់ទៅវិញចំនួន ០៣ ក្បាលប៉ុណ្ណោះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដែលជារតនាសម្បត្តិរបស់ជាតិដ៏មានតម្លៃ។
ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផលជាបន្ទាន់៕