បន្ទាយមានជ័យ៖ រឿងអាស្រូវរបស់លោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ និងប្រពន្ធប្រមូលលុយរាប់ម៉ឺនដុល្លារ ត្រូវបានបែកធ្លាយបញ្ច្រាស់ខ្យល់ ដោយធានារត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ខណៈពេលនេះលិចឮដំណឹងលល្ហៀងៗមកថាថ្នាក់លើកំពុងរៀបសំណុំឯកសារ ដើម្បីស្នើសុំដកមុខដំណែង និងអាចឈានដល់អស់តំណែងហើយត្រូវលប់ឈ្មោះចេញពីក្រមខ័ណ្ឌក៏ថាបាន។
តាមការខ្សឹបខ្សៀវបាននិយាយថា៖ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល មានតួនាទីជាំស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាប់ពីចុងខែមីនា ឆ្នាំ២០២៤ បានប្រមូលលុយពីអ្នកចង់ចូលក្របខ័ណ្ឌនគរបាលជាតិ ក្នុងម្នាក់តម្លៃ ២ម៉ឺនទៅ៣ម៉ឺនដុល្លា សរុបគិតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រហែល ៣០ម៉ឺនដុល្លារ ប៉ុន្តែពេលនេះត្រូវបានបែកធ្លាយ ត្រូវគណៈស្នងការដ្ឋាន និងថ្នាក់លើកំពុងស្នើដកហូតតំណែងចេញស្នងការរងតែម្តង។
មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ខ្សឹបប្រាប់អ្នកសារព័ត៌មានថា៖ សារសម្លេងរបស់លោកឧត្តមសេនីយ៍ត្រីសម្បត្តិ កុសល និងប្រពន្ធ និយាយរឿងបានរត់ការចូលក្របខ័ណ្ឌនមន្ត្រីគរបាលជាតិ ក្នុងម្នាក់ៗ តម្លៃ២ម៉ឺនដុល្លា ទៅ៣ម៉ឺនដុល្លានោះ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង និងធ្វើឱ្យមន្ត្រីនគរបាល ព្រមទាំងមហាជនកំពុងធ្វើការតាមដានថាវាសនាលោកផ្កាយ១រូបនេះ នឹងទៅជាយ៉ាងណា។
តាមសារសម្លេងដែលទម្លាយរឿងពុករលួយនោះ លោកស្រី រ៉ាំង ភីរម្យ ដែលគេស្គាល់ថា ជាភរិយាលោកស្នងការរង សម្បត្តិ កុសល បានធ្វើណែនាំ និងអូសទាញអ្នកដែលចង់ចូលក្របខណ្ឌនគរបាលជាតិ អាចពឹងពាក់ប្តីរបស់ខ្លួនបាន ប៉ុន្តែត្រូវចំណាយលុយចាប់ពី ២ម៉ឺនទៅ៣ម៉ឺនដុល្លារអាមេរិក ព្រោះក្របខ័ណ្ឌនគរបាលកំពុងមានហាងឆេងល្អ មានអំណាច ងាយរកកន្លែងល្អៗ ឬចង់ផ្លាស់ប្តូរទៅកន្លែងណាក៏បានដែរ។ សារសម្លេងនោះ បាននិយាយអួតពីប្តីខ្លួនថា៖ «អាយុទើបតែ៣៨ឆ្នាំគាត់ពាក់ផ្កាយ១នៅក្នុងជួរស្នងការនគរបាលខេត្តបន្ទាយមានជ័យ គឺប្តីខ្លួនក្មេងជាង»។ ប្រពន្ធលោកផ្កាយ១ បានអះអាងទៀតថា៖ «បច្ចុប្បន្ននេះ ប៉ូលិសមានអំណាច ជាងទាហាន និងប៉េអឹម សូប្បីតែរូបគាត់ក៏ចង់ដាក់ឈ្មោះចូលក្របខ័ណ្ឌប៉ូលិសដែរ ដើម្បីមានឈ្មោះ និងស៊ីប្រាក់ខែ ប៉ុន្តែដោយសារជាប់រវុលធ្វើផ្ទះផង ធ្វើហាងរកស៊ីផង ទើបទាល់លុយមិនទាន់បានរត់ការចូល រងចាំប្តីរកលុយបានធូធានបន្តិចនឹងរត់ការចូលដែរហើយ»
សារសម្លេងស្ត្រីដដែល បានអួតថា៖ «ប្តីរបស់ខ្លួននៅក្មេងរូបក៏សង្ហា គឺអ្នកនៅកន្លែងគេហៅគាត់ថា ប្រុសស្អាតទេ នៅក្មេងហើយមានខ្សែរធំទៀត បើចង់ចូលក្របខ័ណ្ឌប៉ូលិសមានលុយចូលឱ្យហើយ ព្រោះនៅរាងធូថ្នាក់លើទាន់តឹងតែងទេ»។
ចំណែកសារសម្លេងលោកឧត្តមសេនីយ៍ សម្បត្តិ កុសល ស្នងការរងខេត្តបន្ទាយមានជ័យ បានអួងអំពីឥទ្ធិពាលខ្លួនប្រាប់អតិថិជនថា៖ «បើចូលក្របខ័ណ្ឌនគរបាលជាតិ តាមរយៈខ្លួនវារាងថ្លៃបន្តិចមែន ២ក្រាសទៅ៣ម៉ឺនដុល្លារអាមេរិកក្នុងម្នាក់ៗ ប៉ុន្តែច្បាស់លាស់។ បើចង់បានធូរថ្លៃទាល់តែប៉ះអ្នកបោក។ បើខ្ញុំហ្សីនៗហ្មង គឺមួយដឹងមួយ យកលុយគេ ធ្វើការគេអត់បានរឿងរ៉ាវច្រើនណាស់»។
ការបែកធ្លាយសារសម្លេងនោះ លោកផ្កាយ១រូបនេះ បានបញ្ជាក់ថា៖ «បើអត់មានសញ្ញាបត្របាក់ឌុប លោកក៏អាចឱ្យគេធ្វើបានដែរ តែត្រូវអស់លុយជាង ១ពាន់ដុល្លា។ កន្លងមកលោកបានធ្វើឱ្យកូនមិត្តភក្តិម្នាក់ មានបាក់ឌុបចូលក្របខ័ណ្ឌបានស័ក្តិ១ភ្លាមៗ។ បើនៅប៉ោយប៉ែតតំបន់សេដ្ឋកិច្ច កូនគេអ្នកមាន ចូលប៉ូលីស គេហ៊ានថ្លៃ៣ម៉ឺនដុល្លាសរអាឯណោះ»។
ពាក់ព័ន្ធការបែកធ្លាយសារសម្លេងលោកស្នងការរង និងប្រពន្ធ និយាយអួតរឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ចាប់ពីជាង២ម៉ឺនដល់៣ម៉ឺនដុល្លារ នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ភ្នាក់ងារសារព័ត៌មានប្រចាំខេត្តបន្ទាយមានជ័យ បានព្យាយាមទំនាក់ទំនងសុំការបំភ្លឺ ពីលោក សម្បត្តិ កុសល និងលោកស្រី រ៉ាំង ភីរម្យ ជាភរិយា ប៉ុន្តែមិនអាចសុំការបកស្រាយបានឡើយ។
សូមជម្រាបថា រឿងអាស្រូវរបស់លោក សម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ធ្លាប់ផ្ទុះម្តងរួចហើយកាលពីពេលកន្លងទៅថ្មីៗនេះ លុះដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ អ្នកនាំពាក្យស្នងការដ្ឋាននរកខេត្តបន្ទាយមានជ័យ បានចេញសេចក្តីបំភ្លឺព័ត៌មានថា៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ឃើញមានការបង្ហោះចែកចាយលើបណ្តាញសង្គម ដោយសរសេរចំណងជើងថា៖ «លោក សម្បត្តិ កុសល មានរឿងអាស្រូវតាំងពីនៅខេត្តរតនគិរី មកខេត្តបន្ទាយមានជ័យ បន្តមានរឿងពុករលួយទៀត ក្រោយពីទទួលដំណែងជាស្នងការង»។ ឆ្លើយតបនឹងករណីនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានទទួលស្គាល់ថា៖ «កន្លុះក្រាស់ណាស់តើ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល មានឋានៈជាស្នងរង នៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ»។ អ្នកនាំពាក្យ បានបញ្ជាក់ទៀតថា៖ «មកទល់ពេលនេះ សមត្ថកិច្ចជំនាញពុំទាន់ទទួលបានជាពាក្យណ្ដឹងពីជនរងគ្រោះណាមួយនៅឡើយទេ ពាក់ព័ន្ធករណីចោទប្រកាន់។កាលនោះអ្នកនាំពាក្យស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ «ប្រសិនបើមានហេតុការណ៍កើតឡើង ដូចការចុះផ្សាយពិតប្រាកដមែន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមស្នើសុំដល់បងប្អូនដែលជាជនរងគ្រោះ អញ្ជើញមកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឲ្យមានមូលដ្ឋាន ក្នុងការស្រាវជ្រាវ។
សូមរំឭកថា លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុលស ជាអតីតអធិការនគរបាលស្រុកតាវែង ខេត្តរតគិរី មានអត្តលេខ៥៧១៦៧ នៅយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ បានធ្វើសកម្មភាពជេរប្រមាថ និងប្រើអំពើហិង្សាបាញ់គំរាមដោយអាវុធខ្លី ចំនួន ០៩គ្រាប់ ដើម្បីគំរាមមន្ត្រីក្រោមឱវ៉ាត ខណៈពេលកំពុងដេកប្រចាំការនៅប៉ុស្តិ៍សន្តិសុខ ចំណុច ស្ពានទី៣ ជាប់រង្វង់មូល ក្នុងស្រុកតាវែង ខេត្តរតគិរី បន្ទាប់ត្រូវបានមន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកតាវែង ចំនួន ១៩ នាក់ បានផ្តិតមេដៃប្តឹងទៅថ្នាក់ដឹកនាំជួយអន្តរាគមន៍ និងរកយុត្តិធម៌។ ក្រោយកើតហេតុ និងមានបណ្តឹងពីមន្ត្រក្រោមឱវ៉ាត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ក្រុមគណៈកម្មការវិន័យនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានសម្រេចដាក់ពិន័យរដ្ឋបាលទៅលើ លោក សម្បត្តិ កុសល អធិការស្រុកតាវែង ដោយព្យួរការងារជាបណ្ដោះអាសន្ន និងតម្រូវឲ្យចូលបង្ហាញខ្លួននៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី រៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំបទបញ្ជាថ្មី។
កាលនោះក្រៅពីជេរប្រមាថ និងបាញ់គំរាមដល់មន្ត្រីនគរបាលក្រោមឱវាទប្រមាណជិត ១០ គ្រាប់ លោក សម្បត្តិ កុសល បានអួតក្អេងក្អាងថា៖ «គ្មានអ្នកណាធ្វើអីគាត់បានទេ ព្រោះគាត់មានខ្នងបង្អែកជាអ្នកធំ ហើយថាកាលដែលគាត់បានឡើងតំណែងជាអធិការស្រុកតាវែងនេះ គឺគាត់បានចំណាយលុយអស់ ចំនួន ៥ ទៅ ៦ ម៉ឺនដុល្លារឯណោះ»។
សូមបញ្ជាក់ថា ក្រោយមានរឿងអាស្រូវជេប្រមាថ និងបាញ់គំរាមមន្ត្រីក្រោមឱវ៉ាត លោក សម្បត្តិ កុសល ត្រូវបានអគ្គស្នងការនគរបាលជាតិដកបញ្ឈជើង ប៉ុន្តែបាត់មួយរយៈស្ងាត់ៗស្រាប់តែឡើងតំណែងកាន់តែធំ ជា «ស្នងការរង» នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយជ័យ ហើយក៏រឿងអាស្រូវសាជាថ្មី គឺពាក់ព័ន្ធអំពើពុករលួយធានារត់ការចូលក្របខ័ណ្ឌនគរបាលជាតិក្នុងតម្លៃចាប់ពី ២ម៉ឺនទៅ៣ម៉ឺនដុល្លារ ហើយកំពុងផ្ទុះការល្បីល្បាញពេញបណ្តាញសង្គម៕