ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តទៅដឹកអីវ៉ាន់ ស្រាប់តែខ្យល់គស្លាប់នៅក្នុងរថយន្តចំកណ្តាលស្តុប បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៣ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវកម្ពុជា កែងផ្លូវ២៦១នៅចំណុចស្តុបទឹកល្អក់ ដែលស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគាក រាជនីភ្នំពេញ។
បុរសរងគ្រោះឈ្មោះ ផង់ ម៉ាកឡា ហៅ ម៉ម អាយុ៣៧ឆ្នាំមុខរបរលក់ដូរ នៅម្តុំអូ ដឹម មានស្រុកកំណើតនៅឃុំច្បារមន ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារសពបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្ដីរបស់គាត់បានបើករថយន្តម៉ាកសាំយ៉ុង ធ្វើដំណើរចេញពីម្ដុំអូរឌឹម ឆ្ពោះទៅទិញអីវ៉ាន់(អំពិលទុំ)នៅផ្សារនាគមាស លុះមួយសន្ទោះក្រោយមក ក៏ស្រាប់តែមានទូរស័ព្ទខលមករូបគាត់ថាប្ដីរបស់គាត់បានស្លាប់នៅក្នុងរថយន្តទៅហើយសង្ស័យជាករណីគាំងបេះដូង ទើបគាត់ប្រញាប់ប្រញាល់មកទីតាំងកន្លែងកើតហេតុភ្លាម ។តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តជនរងគ្រោះបើក រថយន្តម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាក់លេខភ្នំពេញ 2Q-6180 តាមបណ្ដោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើតក្នុងលឿនតិចៗហើយក៏បានឈប់នៅចំណុចស្តុប ហើយឈប់រថយន្តនៅចំណុចស្តុប ហើយមានការសង្ស័យក៏ស្រែកសួរនាំដែរ តែជនរងគ្រោះមិនឆ្លើយតប ប្រជាពលរដ្ឋមានការសង្ស័យ ក៏នាំគ្នាំអង្រួនជនរងគ្រោះដាសជនរងគ្រោះមួយសន្ទុះ សង្ស័យថាជនរងគ្រោះគាំងបេះដូង ទើបទាក់ទងទៅនគរបាលប៉ុស្តិ៍ចុះមកទីតាំងកន្លែងកើតហេតុភ្លាមភ្លាម។ប្រភពព័ត៌មានបានបន្តទៀតថាខណៈពេលកម្លាំងសមត្ថកិច្ចនគរបាលចុះមកទីតាំងកន្លែងកើតហេតុភ្លាមភ្លាមកម្លាំងសមត្ថកិច្ចបាន ឆែកឆេរដោយឃើញទូរស័ព្ទ ជនរងគ្រោះហើយក៏បានទាក់ទងទៅក្រុមគ្រួសារដើម្បីមកពីកន្លែងកើតហេតុភ្លាមភ្លាមផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅកំលាំងសមត្ថកិច្ចនគរបាលជំនាញចក្ខុរាជធានីភ្នំពេញធ្វើកោសលវិច័យទើបដឹងថា ជនរងគ្រោះស្លា.ប់ដោយសារជំងឺគាំងបេះដូង ។ ស.ពសមត្ចកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើណ្យតាមប្រពៃណីនៅស្រុកកំណើត ៕