(កំពត) ៖ ឯកឧត្តម ខៀវខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពតបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមបញ្ញលើក ៦ របស់ក្រុមប្រឹក្សាខេត្តអាណត្តទី ៤ បានធ្វើឡើងនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបើយោងតាមបញ្ជាក់ពីអភិបាលរងខេត្តបានចេញសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពតក៏ដូចជាប្រសាសន៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតដែលកន្លងមកថ្មីនេះបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងការរៀបចំត្រៀមលក្ខណៈកែលម្អសម្រាប់ទទួលស្វាគមន៍ពិធីបុណ្យសមុទ្រលើកទី ១១ ជុំទី៣ នៅខេត្តកំពតនាពេលខាងមុខឲ្យដំណើរការទៅបានដោយរលូននិងប្រកបដោយបរិយាកាសសប្បាយរីករាយឱឡារិតអធិកអធមនោះ។
ថ្នាកដឹកនាំខេត្តកំពតបានក្រើនរំលឹកថា ដើម្បីត្រៀមស្វាគមន៍ពិធីបុណ្យសមុទ្រលើកទី១១ ដែលនឹងប្រារពធ្វើនៅថ្ងៃទី១៣-១៥ខែធ្នូខាងមុខ រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព ស្ថាប័នរដ្ឋ និងឯកជន និងទីតាំងផ្តល់សេវាទេសចរណ៍ទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណា ពន្លឿនការរៀបចំតុបតែងលម្អសោភ័ណភាពទីតាំងរបស់ខ្លួនឲ្យរួចរាល់មុនដំណាច់ខែនេះ។
សារជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមបានក្រើនរំលឹកដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃគណៈបញ្ជាការឯកភាពខេត្ត រដ្ឋបាលឃុំ-សង្កាត់ ក្រុមហ៊ុន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការ សមាគម វត្តអារាម ព្រះ វិហារសាសនា ស្នាក់ការថ្វាយបង្គំ ម៉ាស្អិត ស៊ូរ៉ាវ សេវាកម្មទេសចរណ៍គ្រប់ប្រភេទ អាជីវករ និងវិស័យឯកជនទាំងអស់ ដែលប្រតិបត្តិការក្នុងខេត្ត ត្រូវតុបតែងអគ្គិសនីលម្អតាមរបងអង្គភាពខ្លួន លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំផុសប្រជាពលរដ្ឋឲ្យលើកទង់ជាតិគ្រប់គេហដ្ឋាន (ពិសេសប្រជាពលរដ្ឋក្នុងក្រុងកំពត ដោយតម្រឹមជាជួរ និងឯកភាពគ្នា នៃប្រវែងដងទង់ជាតិ) ឲ្យបានរួចរាល់មុនដំណាច់ខែនេះ។
ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពតមានប្រសាសន៍ដែរថា ខេត្តកំពតក្រោមការដឹងនាំរបស់ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត ដោយមានការចូលរួមសហការពីឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការមន្ទីរ អង្គភាពទាំងអស់ បានធ្វើឲ្យខេត្តសម្រេចបាននូវសមិទ្ធផលនានាជាច្រើន។
ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពតក៏បានស្នើឲ្យបន្ត កិច្ចសហការល្អនេះតទៅទៀត ដើម្បីអភិវឌ្ឍខេត្តឲ្យកាន់តែរីចម្រើន។
ឯកឧត្តមបានលើកឡើងថាជាពិសេសនោះនៅចំពោះមុខ ត្រូវចូលរួមសហការគ្នា ធ្វើយ៉ាងណាឲ្យបុណ្យសមុទ្រលើកទី១១ ជុំទី៣នៅខេត្តកំពត ប្រព្រឹត្តិទៅដោយជោគជ័យ និងទទួលបានការកោតសរសើរពីប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិដែលមកលេងកម្សាន្តនៅក្នុងខេត្តកំពតនាថ្ងៃខាងមុខនេះផងដែរ។(សឹង រ៉ាត់)