កណ្តាល៖ គ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ ខឹងក្រុមគ្រួសារខាងនារីជាសង្សាបំបែកបំបាក់ស្នេហារបស់ពួកគេ និងព្យាយាមហៅទូរសព្ទទៅសង្សាអត់អាចទំនាក់ទំនងបាន ក៏សម្រេចចិត្តផ្ញើរូបភាព និងវីដេអូរអាសអាសភាសពីសកម្មរួមភេទជាមួយគ្នាក្នុងផ្ទះសំណាក់ទៅឱ្យឪពុក និងបងប្អូននារីជាសង្សាដើម្បីគំរាម ប៉ុន្តែក្រុមគ្រួសារនាងប្តឹងទៅសមត្ថកិច្ចអន្តរាគមន៍ ឈានដល់ចាប់ខ្លួនយកមកសួរនាំ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់។
គ្រូបង្រៀនកិច្ចសន្យា និងនារីជាសង្សារជាដំបូងពួកគេបានទំនាក់ទំនងស្គាល់គ្នា តាមរយៈការលេងឆាត facebook រហូតស្គាល់ចិត្តថ្លើមក្លាយជាសង្សារខាងស្រីហ៊ានលះបង់ខ្លួនស្ម័គ្រស្មោះលួចណាត់គ្នាចូលផ្ទះសំណាក់រួមភេទជាមួយគ្នាជាច្រើនលើក ប៉ុន្តែមួយរយៈចុងក្រោយនេះ នារីជាសង្សាបានបិទទូរសព្ទមិនអាចទំនាក់ទំនងបាន ទើបខាងប្រុសបានផ្ញើរូបភាព និងវីដេអូរអាសអាភាពដែលពួកគេធ្លាប់បានរួមភេទជាមួយគ្នាទៅឱ្យឪពុក និងបងប្អូនខាងស្រី គោលបំណងគំរាមកុំឱ្យបំបែកបំបាក់ស្នេហាពួកគេ ប៉ុន្តែលទ្ធផលត្រូវជាប់ខ្នោះ។
ករណីចែកចាយរូបភាពអាសអាភាសពីសំណាក់គ្រូបង្រៀងជាប់កិច្ចសន្យានេះ បានកើតនៅវេលាម៉ោង ១៩និង ៥០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ នៅចំណុច ភូមិព្រែករាំង ឃុំទឹកវឹល ស្រុកស្អាង ខេត្តកណ្តាល។ ក្រោយចែកចាយ និងបង្ហោះរូបភាពទាំងនោះ ព្រមទាំងផ្ញើសារគំរាម ត្រូវឪពុកនារីរងគ្រោះដាក់ពាក្យបណ្តឹងចូលទីសមត្ថកិច្ចជួយអន្តរាគមន៍ លុះនៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះនាំខ្លួនគ្រូបង្រៀនជាប់កិច្ចសន្យាជាប់ចោទនៅចំណុច ស្ពានទី១៦ ស្ថិតក្នុងភូមិព្រែកតាវ៉ា ឃុំទឹកវឹល ស្រុកស្អាង ខេត្តកណ្តាល មកកាន់អធិការដ្ឋានស្រុកស្អាង ដើម្បីសាកសួរតាមនិតិវិធី។
សមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះក្នងវីដេអូ អាយុ ១៦ឆ្នាំ ជាសិស្សវិទ្យាល័យ មានទីលំនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនជាប់ចោទមានឈ្មោះ វ៉ាន សុខវិទ្វា ហៅវីន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀនជាប់កិច្ចសន្យា មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ដកហូតទូរសព្ទ ម៉ាក IPhone x ពណ៍ខ្មៅ បែកកញ្ចក់ ចំនួន ០១គ្រឿង។
តាមការសាកសួររបស់សមត្ថកិច្ចរវាងជនសង្ស័យ និងនារីសិស្សសាលារងគ្រោះពួកគេបានស្គាល់ និងស្រលាញ់គ្នារយៈពេលជិត២ឆ្នាំមកហើយ ដោយស្នេហារបស់ពួកគេឈានដល់ស៊ីជម្រៅ និងធ្លាប់ណាត់គ្នាចូលផ្ទះសំណាក់ចំនួន ០៣ លើក រួមភេទជាមួយគ្នាសម្រេចបានចំនួន ០៩ ដង។
លុះនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង១០នាទី បុរសជាគ្រូបង្រៀនបានណាត់នារីជាសង្សារចូលផ្ទះសំណាក់មួយកន្លែង និងបានរួមភេទដូចសព្វមួយដង និងបានយកទូរស័ព្ទថតរូបភាព និងថតវីដេអូទុកមើល ហើយទំនាក់ទំនងរបស់គេនៅស្អិតរមួតជាធម្មតាគ្មានបញ្ហាឡើយ។
លុះដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេលា ១០និង១៥នាទី ពួកគេទាំង២នាក់បានឈ្លោះប្រកែកគ្នានារីជាសង្សារបានបិទទូរសព្ទ បុរសជាគ្រូបង្រៀនជាប់កិច្ចសន្យាព្យាយាមទំទាក់ទំនងមិនចូលក៏ខឹង និងបានផ្ញើវីដេអូអាសអាភាសដែលថតគ្នាផ្ញើតាមឆាតទៅឱ្យឪពុកនារីជាងសង្សាចំនួន ០៣ ឃ្លីប និងផ្ញើសារជាសំឡេងគំរាមតាមប្រព័ន្ធ Telegram ជាច្រើន និងផ្ញើវីដេអូនោះតាមឆាតទៅបងប្អូនជីដូននារីរងគ្រោះបន្តទៀត។ ដោយសារការគំរាមរបស់គ្រូបង្រៀនជាប់កិច្ចសន្យារូបនេះខ្លាំងពេក ឪពុកនារីរងគ្រោះប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ និងបានចុះឃាត់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ តែម្តង។
ការឈានដល់ចាប់ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចប្រើប្រាស់ជំនាញឱ្យនារីរងគ្រោះលួងលោមណាត់ជួបគ្នានៅចំណុចស្ពានទី១៦ ភូមិព្រែកតាវ៉ា ឃុំទឹកវិល សមត្ថកិច្ចក្របួចជាប់តែម្តង។
ជនជាប់ចោទមានឈ្មោះ វ៉ាន សុខវិទ្វា ហៅវីន ជាគ្រូបង្រៀនជាប់កិច្ចសន្យា បានសារភាពថា៖ «ខ្លួនពិតជាបានយកវីដេអូដែលថតទុកពេលរួមភេទជាមួយនារីជាសង្សារផ្ញើទៅគំរាមឪពុកនារីងគ្រោះចំនួន ០៣ ឃ្លីប និងផ្ញើបងប្អូនជីដូនមួយនាងចំនួន ០៣ ឃ្លីប តាមប្រព័ន្ធទំនាក់ទំនងឆាតពិតប្រាកដមែន។ មូលហេតុដែលខ្លួនផ្ញើវីដេអូនេះ ព្រោះខឹងឪពុកម្ដាយរបស់ជនរងគ្រោះបំបែកបំបាក់មិនឱ្យស្រលាញ់គ្នា និងមើលងាយក្រុមគ្រួសារខ្លួន»។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បកសាងសំណុំរឿងតាមនីតិវិធី៕