(ព្រៃវែង)៖ ដោយទទួលបានការណែនាំពីសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៦ ក្នុងចំណោមមន្ទីរពេទ្យបង្អែកស្រុកទាំង១១ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
មន្ទីរពេទ្យបង្អែកស្រុកទាំង៦ រួមមានមន្ទីរពេទ្យបង្អែកអ្នកលឿង មន្ទីរពេទ្យបង្អែកកំពង់ត្របែក មន្ទីរពេទ្យបង្អែកពាមជរ មន្ទីរពេទ្យបង្អែកព្រះស្តេច មន្ទីរពេទ្យបង្អែកមេសាង និង មន្ទីរពេទ្យបង្អែកបាភ្នំ ។
ការចុះពិនិត្យនេះអមដំណើរក្រុមការងាររូមមាន លោក សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរ សុខាភិបាលខេត្តព្រៃវែង លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនីមួយៗ និងលោក លោកស្រីអភិបាលរងស្រុករដ្ឋបាលនីមួយៗ ។
ក្នុងឱកាសបំពេញបេសកកម្មនេះលោក បណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង ដែលបានលះបង់ខ្ពស់ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរនិងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំបុគ្គលិកសុខាភិបាលទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។
លោក បណ្ឌិត កែរ រដ្ឋា បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺការអភិវឌ្ឍធនធានមនុស្ស។
នៅក្នុងនោះមុំទី៣នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។
ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាល ស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។
អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាពនិងបុស្ដិ៍សុខភាពដើម្បីបង្កើនសមត្ថភាពមូលដ្ឋានសុខាភិបាលទៅតាមតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាព៕