ភ្នំពេញ៖ សង្គ្រាមបែកបាក់ផ្ទៃក្នុងរបស់ក្រុមគ្រួសារអភិជន ដែលមានគោរមងារ ជា «ឧកញ៉ា» ទាំងឪពុក និងកូនកំពុងហែកហួរគ្នាលើបណ្តាញសង្គមដណ្តើមភាគហ៊ុនគ្នាកំពុងធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសបងប្អូនប្រជាពលរដ្ឋ ជាអតិថិជនដែលបានទិញដីឡូត៍ក្នុងគម្រោងក្រុមហ៊ុននេះ ដែលបានបង់លុយគ្រប់រាប់ឆ្នាំកន្លងមកហើយមិនទាន់ទទួលបានដីឡូត៍នោះឡើយ។
ការផ្ទុះជម្លោះផ្ទៃក្នុងដ៏ក្តៅគគុកគ្រួសារឧកញ៉ាជាម្ចាស់ក្រុមហ៊ុន 7NG នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឧកញ៉ា ស្រី សុធា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG Group បានចេញសេចក្តីថ្លែងការណ៍ថា៖ «កន្លងមក ឈ្មោះ ស្រី ចន្ទូ ជាអតីតអភិបាលក្រុមហ៊ុន 7NG Group និងលោកស្រី ឡុង នាងវចនា (ភរិយា) មានចេតនាទុច្ចរឹតបំណងកិបកេងប្រវ័ញទ្រព្យសម្បត្តិរបស់ ក្រុមហ៊ុនធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយលាក់កំបាំងពីសមាជិកភាគហ៊ុនដទៃទៀត និងគេចវេសពីកតព្វកិច្ចផ្សេងៗរបស់ក្រុមហ៊ុន»។
ក្នុងសេចក្តីថ្លែងការណ៍នោះថា៖ នៅចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០១១ ដោយមានការទុកចិត្តពីម្ចាស់ភាគហ៊ុនដទៃទៀត និងក្រោមការចង្អុលបង្ហាញរបស់ លោកឧកញ៉ា ស្រី សុធា ជាឳពុកបង្កើតតែងតាំងលោក ស្រី ចន្ទូ ក្នុងតួនាទីជាអភិបាលក្រុមហ៊ុនឱ្យចុះប្រមូលទិញដីនៅតំបន់អរិយក្សត្រ តំបន់ល្វាឯម និងទីតាំងដទៃផ្សេងទៀត ក្នុងនាមតំណាងឱ្យក្រុមហ៊ុន 7NG Group ដោយហាមដាក់ឈ្មោះភរិយាកាន់កាប់ទ្រព្យសម្បត្តិក្រុមហ៊ុន។ ក្នុងគោលបំណងយកមកអភិវឌ្ឍន៍ និងគម្រោងវិនិយោគដូចជា៖ សាងសង់ជាផ្ទះល្វែង ផ្ទះវីឡា អភិវឌ្ឍន៍ជាគម្រោងលក់ដីឡូត៍ជូនអតិថិជន។ ស្របពេលជាមួយគ្នានេះ ដែរក្រុមហ៊ុនសន្យាជាមួយអតិថិជន សាងសង់ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ដាក់លូទឹក ជូនអតិថិជនផងដែរ។ ក្រុមហ៊ុនបានប្រមូលប្រាក់ចំណូលទាំងអស់ពីការលក់ដីឡូត៍ឱ្យទៅ លោក ស្រី ចន្ទូ ដើម្បីបន្តចុះប្រមូលទិញដីទីតាំងខាងលើបន្ថែមទៀត ដើម្បីពង្រីកគម្រោងវិនិយោគនៅក្នុងតំបន់អភិវឌ្ឍន៍ 7NG។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន 7NG បានបញ្ជាក់ថា៖ «លោក ស្រី ចន្ទូ មិនត្រឹមតែមិនបានអនុវត្តកាតព្វកិច្ចក្នុងនាមជាសមាជិកភាគហ៊ុនដែលមានតួនាទីឱ្យបានត្រឹមត្រូវនោះទេ លោកបានកិបកេងប្រវ័ញ្ចប្រមូលយកថវិកានិងអចលនទ្រព្យដែលជាទ្រព្យសម្បត្តិរួមរបស់ក្រុមហ៊ុនមកធ្វើជាទ្រព្យសម្បត្តិឯកជន ដោយឡែកថែមទាំងដាក់ឈ្មោះភរិយាខ្លួន លោកស្រី ឡុង នាងវចនា ដែលពុំមានតួនាទីអ្វីក្នុងក្រុមហ៊ុនទាល់តែសោះ ព្រមទាំងមិនទាន់បានបំពេញកត្តព្វកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធធ្វើជូនអតិថិជនឡើយ»។
ថ្មីៗនេះលោក ស្រី ចន្ទូ បានផ្សព្វផ្សាយតាមរយះបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដូចជា៖ ១) បានធ្វើ បណ្ដឹងផ្សេងៗប្រឆាំងជាមួយសមាជិកភាគហ៊ុន។ ២) បានបំផ្លិញបំផ្លាញទ្រព្យសម្បត្តិរបស់ម្ចាស់ភាគហ៊ុន។ ៣) បានបរិហាកេរ្តិ៍ បង្អួចកេរ្តិ៍ក្រុមហ៊ុន និងចោទប្រកាន់សមាជិកម្ចាស់ភាគហ៊ុនដទៃទៀតថា «បានរំលោភយកទ្រព្យសម្បត្តិរបស់លោក និងភរិយាទៅវិញ»។ ធាតុពិតទ្រព្យសម្បត្តិទាំងអស់នោះ គឺជាធនធានវិនិយោគរួមរបស់សមាជិកភាគហ៊ុន នៃក្រុមហ៊ុន 7NG Group ដែលបច្ចុប្បន្ននេះ កំពុងដឹកនាំដោយ លោកឧកញ៉ា ស្រី សុធា ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ពិសេសគឺជាប្រាក់របស់អតិថិជន ដែលត្រូវយកមកកសាងហេដ្ឋារចនាសម្ព័ន្ធជូនពួកគាត់។
ឧកញ៉ា ស្រី សុធា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ដើម្បីកុំឱ្យចាញ់ឧបាយកលបោកបញ្ឆោតរបស់ លោក ស្រី ចន្ទូ លោកស្រី ឡុង នាងវចនា និងគូរកន ទោះបីផ្ទាល់ឬប្រយោលក្តី សូមសាធារណៈជន មន្ត្រីមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់កុំជឿលើពត៌មាន ដែលជនទុច្ចរិតពីរនាក់ប្តីប្រពន្ធ និងគូរកន កំពុងផ្សព្វផ្សាយលើបណ្តាញពត៌មានសង្គមក្នុងគោលបំណងញុះញុងធ្វើឱ្យប៉ះពាល់កិត្តិយសគ្រួសារ ក្រុមហ៊ុន និងបំពុលដល់សង្គម»។
ក្នុងនាមជាឪពុកបង្កើត និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក ស្រី សុធា បានបញ្ជាក់ថា៖ «ក្រុមហ៊ុនបានធ្វើលិខិតដាស់តឿន លោក ស្រី ចន្ទូ និងលោកស្រី ឡុង នាងវចនា ឱ្យប្រគល់ទ្រព្យសម្បត្តិក្រុមហ៊ុនទាំងអស់មកវិញជាច្រើនលើកច្រើនសារ ប៉ុន្តែលោកទាំងពីរមិនសហការ មិនឆ្លើយតបថែមទាំងផ្សព្វផ្សាយពត៌មានបំភ្លើស ញុះញុង បង្កាច់បង្អួចកេរ្តិ៍ឈ្មោះគ្រួសារខុសពីការពិត ហើយធ្វើចរិកពាល អាងអំណាច យកកម្លាំង និងបក្សពួកជាច្រើននាក់ទៅវាយកម្ទេចផ្ទះប្អូនស្រីបង្កើតដែលរស់នៅ និងប្រកបអាជីវកម្មជាង១០ឆ្នាំ កន្លងមកទាំងយប់អាធ្រាតគ្មានអាណិតអាសូរបងប្អូនសាច់ឈាមក្នុងត្រកូលតែមួយនោះឡើយ។ ទាំងនេះជាអំពើកាចសាហាវព្រៃផ្សៃបំផុត ពុំធ្លាប់មានក្នុងគ្រួសារកន្លងមក មិនតែប៉ណ្ណោះពួកគាត់មិនព្រមភ្ញាក់រលឹកដឹងពីកំហុសឆ្គងរបស់ពួកគាត់ឡើយ នៅតែមាន គំនិតលោភលន់មិនអើពើជាមួយអ្នកមានគុណ បងប្អូន និងភ្ញៀវដែលគាំទ្រក្រុមហ៊ុនកន្លងមក ជាពិសេស គឺអតិថិជនដីឡូត៍ 7NG។
ក្រុមហ៊ុន 7NG ប្រកាសប្រាប់ឱ្កយ លោក ស្រី ចន្ទូ ឱ្យចេញមុខទទួលខុសត្រូវចំពោះទង្វើររបស់ខ្លួន និងត្រូវប្រគល់ទ្រព្យទាំងអស់ជារបស់ក្រុមហ៊ុនមកជូនក្រុមហ៊ុនជាបន្ទាន់ ដើម្បីក្រុមហ៊ុនបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ដាក់លូទឹក ជូនអតិថិជន និងបង់ពន្ធជូនរដ្ឋ និងឱ្យបុគ្គលដែលពាក់ព័ន្ធ និងកំពុងតែលូកដៃចូលជួយលោក ស្រី ចន្ទូ ទាំងអស់ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះក្រុមហ៊ុនកំពុងចាត់វិធានការ ចំពោះបុគ្គលទាំងពីរខាងលើ និងជនពាក់ព័ន្ធតាមនីតិច្បាប់។
ក្នុងលិខិតរបស់ លោក ស្រី ចន្ធូ អតីតជាអគ្គនាយកក្រុមហ៊ុន 7NG Group Co.,Ltd និងអគ្គនាយក 7NG Construction Co., Ltd និងបច្ចុប្បន្នជាអគ្គនាយក 17 Ranch Cambodia Co.,Ltd បានជម្រាបជូនលោក ស្រី សុធា អភិបាលនៃក្រុមហ៊ុន 7NG GROUP CO.,LTD ត្រូវជាឪពុកសុំទាមទារចំណែកភាគហ៊ុន ចំនួន ៥៥% (ការលក់ដីក្រហម ការិយាល័យក្រុមហ៊ុនកណ្តាល 7NG) ក្នុងនាមខ្លួនជាអតីតអគ្គនាយកក្រុមហ៊ុន នៃក្រុមហ៊ុន 7NG Construction Co.,Ltd ដោយផ្នែកតាមលិខិតផ្សេងៗរបស់ លោកឪពុក ស្រី សុធា ដែលតម្រូវឲ្យខ្លួន ទទួលកាតព្វកិច្ចផ្សេងៗ ចន្លោះ ឆ្នាំ២០០៦-២០១១។ ការចុះបញ្ជីក្រុមហ៊ុន 7NG Constudion Co.,Ltd នៅក្រសួងពាណិជ្ជកម្មលេខៈ 13006 ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៥។
ដោយយោងតាមឯកសារពាក់ព័ន្ធខាងលើ លោក ស្រី ចន្ទ បានស្នើសុំចំណែកភាគហ៊ុន ៥៥% ក្នុងឆ្នាំ២០០៦-២០១១ ដែលលោកឪពុក ស្រី សុធា បានលក់ស្នាក់ការកណ្តាល ក្រុមហ៊ុន 7NG ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ចំនួន ០២ លើក (ក្នុងអំឡុងឆ្នាំ២០០៩ និង២០១១) សរុបមានទឹកប្រាក់ប្រមាណ ១២០ លានដុល្លារអាមេរិក ដែលស្ថិតនៅក្នុងនាមគាត់ជាអតីតចំណុះ ក្រុមហ៊ុន 7NG Constudion Co.,Ltd។ លោក ស្រី ចន្ធូ បានបញ្ជាក់ប្រាប់ លោកឪពុកគាត់ គឺឧកញ៉ា ស្រី សុធា អភិបាលនៃក្រុមហ៊ុន 7NG ថ្មី ធ្វើការបង្វិលភាគហ៊ុន ៥៥% ស្មើនឹងទឹកប្រាក់ ចំនួន ៦៦ លានដុល្លារអាមេរិក មកឱ្យខ្លួនបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាកំណត់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានង្ហោះរូបភាព ០១សន្លឹក អមដោយខ្លឹមសារថា៖ «ចាក់តែជូនថ្នាក់ដឹកនាំ ក្រុមហ៊ុន 7NG ស្រុះស្រួលគ្នា ឯកភាពគ្នា ប្តេជ្ញារួមគ្នា ដោះស្រាយបញ្ចប់ បញ្ហាដីឡូត៍ នៅស្រុកខ្សាច់កណ្ដាល ជូនអតិថិជន ឱ្យបានលឿនឆាប់»៕