2023-06-03 01:06
774

តាកែវ៖ មុខសញ្ញាជនសង្ស័យ ចំនួន ០៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចាប់ខ្លួននៅវេលាម៉ោង ១០និង៣០នាទី នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ ពាក់ព័ន្ធករណីអំពើ់លួចមានស្ថានទម្ងន់ទោស ស្ថិតត្រង់ចំណុចរោងចក្រ ប៉ុនតឹស ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

ករណីបង្ក្រាបមុខសញ្ញាជនសង្ស័យខាងលើ ធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញខេត្តដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ិន តារាវុឌ្ឍ នាយការិយាល័យព្រហ្មទណ្ឌ បានចុះឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៥នាក់នេះ។

មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ជនសង្ស័យទាំង ០៥ នាក់មាន ៖ 

១- ឈ្មោះ អង សៅលី ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិអង្គរគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

២- ឈ្មោះ ឡី ទី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

៣.ឈ្មោះ គង់ សំរិត ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិខា្លគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

៤- ឈ្មោះ តិ ជ័យ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

៥- ឈ្មោះ រិន ធឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិពងទឹក ឃុំគុស ស្រុកត្រាំកក ខេត្តតាកែវ។ 

ចំពោះវត្ថុតាងចាប់យកមាន ស្បែកជើងបាត់តា ចំនួន ០៤គូរ និងទូរស័ព្ទដៃ ចំនួន ០៥គ្រឿង។

ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ តាមនីតិវិធីច្បាប់៕